>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

Friday, May 1, 2020

HRW ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​នឹង​ក្លាយ​ជា​មហន្តរាយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា


ដោយ សេក បណ្ឌិត
2020-04-30
សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​របប​លោក ហ៊ុន សែន ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់ អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩ នេះ បាន​ក្លាយ​ជា​ច្បាប់​ពេញលេញ​ហើយ កាល​ថ្ងៃ​ទី​២៩ មេសា ម្សិលមិញ ប៉ុន្តែ​ដើម្បី​ឱ្យ​អនុវត្ត​ច្បាប់​នេះ​បាន គឺ​ចាំបាច់​ទាល់តែ​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាមុន​សិន។
ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន មិនទាន់​អាច​យក​មក​អនុវត្ត​បាន​នៅ​ឡើយ​ទេ ពីព្រោះ​ព្រះមហាក្សត្រ​ដែល​កំពុង​គង់​នៅ​ប្រទេស​ចិន មិន​ទាន់​បាន​ប្រទាន​ដំណឹង​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅឡើយ គិត​ត្រឹម​ថ្ងៃ​ទី​៣០ មេសា។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ដឹង​ថា តើ​ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​-១៩ ដែរ ឬក៏​យ៉ាងណា​នោះ​ទេ ពីព្រោះ​វា​អាស្រ័យ​លើ​ការ​សម្រេច​រួមគ្នា​របស់​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី៖ «យើង​មិន​អាច​ដឹង​បានទេ ក៏ប៉ុន្តែ​បើ​ឥស្សរជន​ទាំង​៣ រូប​ហ្នឹង សម្រេច​ថា កាលៈទេសៈ​ហ្នឹង​គ្រោះថ្នាក់ ចាំបាច់​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន គឺ​ក៏​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍ និង​អាយុជីវិត​របស់​ប្រទេសជាតិ​ដែរ»
 ទោះជា​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ហើយ​ថា មាន​ភាគរយ​តិច​បំផុត​ដែល​ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ តែ​លោ​កថា បើ​សភាពការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន​នៅ​ពេល​ណាមួយ​នោះ លោក​នឹង​ប្រើ​ច្បាប់​នេះ។
នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សំដែង​ក្តី​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​បាន​ដកហូត​។ លោក​ថ្លែង​ទៀត​ថា ច្បាប់​នេះ​នឹង​បើកដៃ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ មាន​ដូចជា ការ​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​ជាដើម។
រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយ​ថា ការ​កម្រិត​សិទ្ធិ​សេរីភាព​នេះ មាន​គោលដៅ​ធានា​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​មាន​អ្វី​ឆ្លើយតប​ទេ ពីព្រោះ​អ្នកណា​ក៏​គេ​ដឹង​ដែរ​ពី​ជំហរ​នយោបាយ​របស់ Human Rights Watch នេះ ក៏ប៉ុន្តែ​សុំ Human Rights Watch ឆ្លើយ​បញ្ជាក់​មកវិញ​ថា តើ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ណា​ដែល​មិន​មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​គេ​ក្នុង​គ្រាអាសន្ន​ហើយ​ច្បាប់​ទាំងនោះ តើ​ច្បាប់​មួយ​ណា​ដែល​មិន​មាន​​ការ​កំហិត​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​ប្រយោជន៍​រួម ប្រយោជន៍​សាធារណៈ​ក្នុង​ស្ថានភាព​នៃ​គ្រាអាសន្ន​បែបនេះ?»
អង្គការ Human Rights Watch ទទួលស្គាល់ នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ និង​គ្រោះអាសន្ន​សាធារណៈ​ប៉ះពាល់​ដល់​អាយុជីវិត​ជាតិ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​អនុញ្ញាត​ឱ្យ​មានការ​រឹតត្បិត​ខ្លះ​មែន ក៏ប៉ុន្តែ​ករណី​នោះ​ទាល់តែ​ចាំបាច់​បំផុត និង​ស្របតាម​មូលដ្ឋាន​ច្បាប់​។ ជាពិសេស ការ​ដាក់​ចេញ​វិធានការ​នោះ ត្រូវ​តែ​មាន​ភស្តុតាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​មិន​អាច​ធ្វើតាម​ទំនើងចិត្ត ឬ​រើសអើង​នោះ​ទេ​។ ការ​រឹតត្បិត​នោះ​ទៀតសោត ត្រូវតែ​កំណត់​ពេលវេលា​ជាក់លាក់ គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ព្រមទាំង​សមាមាត្រ​នឹង​រឿងហេតុ​ជាក់ស្ដែង​ផង​ដែរ៕